មូលហេតុអ្វីដែលរថយន្តបញ្ឆេះមិនឆេះ?
ចំពោះអ្នកដែលប្រើប្រាស់រថយន្តធ្លាប់ជួបប្រទះដោយខ្លួនឯងមកហើយ ភាគច្រើនអាចបណ្តាលមកពីមូលហេតុ 4 ចំណុចនោះគឺ៖
អាគុយមានការអន់ថយ : ជាមូលហេតុដំបូងបង្អស់ពីព្រោះអាគុយដែលអន់ថយមិនអាចផ្ទុក អគ្គីសនីបានទៀតទេ ការដោះស្រាយបញ្ហាជាដំបូងគឺត្រូវគូវអាគុយ ហើយត្រូវប្តូរអាគុយថ្មី
ឌីណាម៉ូសាកខូច: សភាពដូចអាគុយចាប់ផ្តើមអន់ថយតែមានចំណុចដែលសង្កេតមើលគឺ រថយន្តរលត់ដោយខ្លួនឯងក្នុងពេលដែលកុំពុងតែបើកបរហើយឌីណាម៉ូសាកដែលខូចមិនអាចបង្កើនចរន្តភ្លើងដែលបានផ្ទុកហើយសាកទុកបញ្ចូលទៅអាគុយមិនបាន។
ម៉ូទ័រStart អន់ថយ: ប្រសិនបើបញ្ឆេះមិនឆេះសោះត្រូវប្តូរអាគុយថ្មីហើយបន្ទះនាឡិកានៅខាងមុខក៏មានភ្លើងជាប់តែនៅពេលដែលបញ្ឆេះហើយមានសំលេងឆិកៗដូច្នេះត្រូវតែពឹងផ្អែកលើរថយន្តអូសរឺក៏ជុសជុលក្រៅទីកន្លែង។
ប្រព័ន្ធអគ្គីសនីរថយន្តមានបញ្ហា: មើលងាយៗគឺ បិទកូនសោហើយភ្លើងនៅបន្ទះកុងទ័រខាងមុខមិនឡើងសោះសាកល្បងគូវអាគុយមើលសិន ប្រសិនបើមិនមានការឆ្លើយតមនៅដូចដើមពិតប្រាកដ៏ណាស់វានិងមានបញ្ហាប្រព័ន្ធអគ្គីសនីដូចជាខ្សែភ្លើងដាច់។វិធីការពារដែលល្អបំផុតនោះគឺ ត្រូវថែរក្សាររថយន្តរបស់លោកអ្នកឲ្យស្មើ។ សាកសួរព័ត៌មានបន្ថែមបាននៅ Auto81